Monthly Archives: ខែកក្កដា 2012

តំឡើង OS ចេញពី Flash.docx

DOWNLOAD

Advertisements

គណិតវិឡាអាហារូបករណ៏

DOWNLOAD

new-book-ii1

គណិតវិឡាចំនូនកុំផ្លិចថ្នាក់ទី១០/១១

DOWNLOAD

ប្រស្នា៖ ចេញ​តាម​ទ្វា​​មួ​យ​ណា?

1/បុរស​ម្នាក់​ត្រូវ​ជាប់​ឃុំ​ក្នុង​បន្ទប់​មួយ ដែល​មាន​ច្រក​ចេញ​តែ ២ គត់។ ច្រក​ទី​១​​មាន​នាគ​ព្រួស​ភ្លើង​ ឲ្យ​តែ​បុរស​នោះ​ហ៊ាន​ចេញ​នឹង​ត្រូវ​នាគ​សម្លាប់​ចោល។ ច្រក​ទី​២ ធ្វើ​អំពី​កែវ​​ពង្រីក ឲ្យ​តែ​បុរស​នោះ​ហ៊ាន​ចេញ​នឹង​ត្រូវ​ឆេះ​ខ្លោច​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ ព្រោះ​កែវ​ពង្រីក​បំលែង​ពន្លឺ​ព្រះ​អាទិត្យ​ឲ្យ​ក្តៅ​ខ្លាំង​ដូច​ភ្លើង។ តើ​បុរស​នោះ​ត្រូវ​ចេញ​តាម​ទ្វា​មួយ​ណា​ទើប​អាច​រួច​រស់​ជីវិត​បាន?

ចម្លើយ៖

បុរស​នោះ​ត្រូវ​ចេញ​តាម​ទ្វា​ធ្វើ​ពី​កែវ​​ពង្រីក តែ​ចេញ​នៅ​ពេល​យប់​ គឺពេល​ដែល​គ្មាន​ពន្លឺ​ព្រះ​អាទិត្យ។
២/បុរស​ម្នាក់​ដើរ​ចូល​ទៅក្នុង​ហាង​មួយ​សុំ​ទឹក​គេ​ផឹក​មួយ​កែវ។ ម្ចាស់​ហាង​ចេញ​មក​ដក​កាំ​ភ្លើង​ភ្ជុង​មុខ​បុរស​នោះ។ បុរស​នោះ​ មិន​ត្រឹម​តែ​មិន​ខឹង​ទេ​ថែម​ទាំង​អរគុណ​ទៀត​។ តើ​មក​ពី​មូល​ហេតុ​អ្វី?

ចម្លើយ៖

បុរស​ម្នាក់​នោះ​ត្អើក​​ពេក​ទើប​ទៅ​សុំ​ទឹក​គេ​ផឹក ម្ចាស់​ហាង​ឃើញ​អាណិត​ពេក​ក៏​ដក​កាំភ្លើង​ភ្ជុង​ ធ្វើ​ឲ្យ​បុរស​នោះ​ភ័យ​ខ្លាំង ក៏​បាត់​ត្អើក ហេតុ​នេះ​ទើប​បុរស​នោះ​អរគុណ​ម្ចាស់​ហាង។

ប្រវត្តិណាប៉ូឡេអុង

ណាប៉ូឡេ​អុង​ បូណាប៉ារត៍​ (១៧៦៩ ១៨២១)

ណាប៉ូឡេអុង​ កើត​នៅថ្ងៃ​ទី​១៥​សីហា ១៧៦៩ ក្នុង​ត្រកូលជនជាតិ​អីតាលីយាង ដ៏ក្រីក្រ​មានកូន​ច្រើន​ (សូមបញ្ជាក់​ថា ណាប៉ូឡេ​អុង​ នេះ​មិនមែន​ឈាម​ បារាំង​ទេ​ ការបានជាអធិរាជប្រទេស​បារាំង​នេះ​ អស្ចារ្យណាស់​) ដោយ​បានទទួលការអនុគ្រោះ​ពី​ចៅហ្វាយ​រដ្ឋ​ដែល​ខ្លួន​កើត​អាយុ​ ១១ឆ្នាំ បាន​ចូលរៀន​ក្នុង​សាលា​យោធា ដល់​អាយុ​១៧​ឆ្នាំ​ បាន​ឋានន្តរសក្តិ​ជា​ អនុ​សេនីយត្រី នៅរវាង​នោះ​ឯង​ដែល​ណាប៉ូឡេអុង​ បានដំណើរ​ជីវិត យ៉ាង​លំបាក​តោក​យ៉ាក​បំផុត​។​ អាយុ​២៥​ឆ្នាំ បាន​ជា​អនុសេនីយ​ឯក​ ធ្វើការបាន​ល្បី​ឈ្មោះ​ជាដំបូង​នៅ​ ទូឡុង តែ​ក៏​ឥត​ទទួល​ផលតបស្នង​ឲ​សក្តិ​សម​ដែរ។​ គាត់​ហៀប​តែ​នឹង​ចេញ​ទៅ​ទទួល​មុខការ​ឯ​ប្រទេស​ ទួរគី​ ទៅ​ហើយ។​ តែ​ចៃ​ដន្យ​គាត់​ត្រូវ​បាន​ជ្រើស​រើស​ឲ​ជាអ្នក​បង្រ្កាប​ប្រជា​ជន​ ដែល​ប្រឆាំង​នឹង​រដ្ឋការ​ថ្មី​ ហើយគាត់​ក៏​ធ្វើ​ទៅ​បាន​សម្រេច​យ៉ាង​ប្រសើរ ជាហេតុ​ឲ​គាត់​ទទួល​បាន​ឋានៈ​គ្រាន់​បើ​ឡើង។​ គាត់​រៀបការ ជាមួយនឹង​ស្រ្តី​ម្នាក់​ឈ្មោះ​ ហ្សូសែហ្វីន ដែល​ជាអ្នក​មានការ​ស្និទ្ធ​ស្នាល​នឹង​វរជន​ជាច្រើន​ ជាហេតុ​ឲ​ណាប៉ូឡេអុង​បាន​ឋានៈ​ខ្ពង់ខ្ពស់​ឡើង​ជាលំដាប់​។​ ក្រោយ​ពី​ការរៀបការ​ហើយ​គាត់​ទៅ​ធ្វើ​សង្រ្គាម​ឯ​ប្រទេស​ អ៊ីតាលី​ ធ្វើការនេះ​បាន​ជ័យ​ជំនះជានិច្ច​មក​ អាយុ​២៨​ឆ្នាំ​បាន​ជា​ឧត្តម​សេនីយ និង​ចេញ​ទៅ​ធ្វើ​សង្រ្គាម នៅ​ប្រទេស​អេហ្សីប្ត​ បាន​ជ័យ​ជំនះ​ដ៏​ធំ ជាហេតុ​ឲ​បាន​ទទួល​ការគោរព​រាប់​អាន​ ពី​ប្រជាជន​ទូទាំង​ប្រទេស​បារាំង។

ក្នុង​រយៈកាល​ធ្វើ​សង្រ្គាមនៅ​ប្រទេស​អេហ្សីប្ត​នេះ​ ណាប៉ូឡេ​អុង​បានដឹង​ច្បាស់​ថា​ រដ្ឋាភិបាល​មាន​អំណាចទន់់​ខ្សោយ​ ហើយ​ទើប​គាត់​ត្រឡប់​មក​កាន់​ក្រុង​បារីស ដោយសារ​ជ័យ​ជំនះ​របស់​ខ្លូន ទើប​ប្រជាជន​រាប់អាន​ច្រើន​ រហូត​ដល់​បាន​ជា​ប្រមុខ​រដ្ឋាភិបាល​ថ្មី សាង​ប្រយោជន៏​ដ៏​ច្រើន​ដល់​ជាតិ​បារាំង។​ អាយុ​ ៣៦ ឆ្នាំ​ ក៏​ប្រកាស​តាំង​ខ្លួន​ជា​អធិរាជ​ នៃ​ប្រទេស​បារាំង។​ ណាប៉ូឡេអុង​ គឺ​ជា​ឧទាហរណ៍​មួយ​ ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​មនុស្ស​ដែលមាន​ភាព​រឹង​ប៉ឹង​អត់​ធន់​។

កាលបើ​ធ្វើគ្រោងការណ៍​អ្វី​មួយ​ហើយ​ តែង​យក​ជីវិត​ទៅប្តូរ​​ ដើម្បើ​សម្រេច​ឲ​បាន​នូវ​គម្រោងការណ៍​នោះ។ កាល​ដែលគាត​អាច​សាង​ខ្លួន​ឡើង​ដល់​ឋានៈខ្ពស់​បំផុត​​ ដែល​មនុស្ស​អាច​នឹង​ឡើង​ទៅ​បាន​យ៉ាង​នេះ​ ក៏​ព្រោះ​លក្ខណៈ​រឹង​ប៉ឹង​ជាប្រធាន​។​ ណាប៉ូឡេ​អុង​បានទទួល​ការសរសើរ​ថា​ជាមេទ័ពដ៏មានថ្វីដៃ​បំផុត​ក្នុងលោក។​ តែ​ក៏​បាន​ទទួលការរិះ​គន់​ថា​ជាអ្នក​ប្រាថ្នា​ ធ្វើ​ជាម្ចាស់​លើ អឺរ៉ុប ទាំងមូល​ ទាល់​តែ​ទីបំផុត​ ប្រទេសទាំង​ឡាយ​ក្នុង​អឺរ៉ុប​លើក​គ្នា​ចោម​វាយ​ ណាប៉ូឡេអុង។​ ណាប៉ូឡេអុង​បាក់​ទ័ព​លើក​ដំបូង​នៅ​ប្រទស​រុស្ស៊ី ហើយតមក​ក៏​នៅតែមាន​ការទទួល​បរាជ័យ ទាល់តែ​ត្រូវ​ហៀប​ចូលដល់​ទី​ក្រុង​បារីស។​ ណាប៉ូឡេអុង​ គាត់​ក៏ប្រញាប់​មកការពារ​ បារីស​ តែដល់​រៀប​នឹង​ចូលដល់​ក៏ដឹង​ថា​ រដ្ឋសភា​បាន​ប្រកាស​តាំង​រដ្ឋាភិបាល​ថ្មី​មួយ​ទៅហើយ​ ទើប​ត្រឡប់​ទៅកាន់ ហ្វុងតែនប្លូ ចំងាយ​ពីបារីស​ ៦០ គ.ម ទ្រង់​លា​ចាក​រាជ​សម្បត្តិ។​ ឯ​ខាង​ក្រុង​បារីស​ក៏តាំង​ស្តេច​ ល្លីស៍ទី១៨​ ដែលជាវង្ស​ក្សត្រ​ចាស់​ របស់​ប្រទេស​បារាំង​​ឡើង​ជា​ម្ចាស់​ផែនដី។

ណាប៉ូឡេអុង​ លាចាករាជសម្បត្តិ​ហើយ​ ក៏​សត្រូវ​របស់​ព្រះ​អង្គ​នៅតែ​ពុំ​ទុកចិត្ត​ ទើប​បង្គាប់​ឲរដ្ឋាភិបាល​បារាំង យក​ណាប៉ូឡេ​អុង​ ទៅបំបរបង់​ឯកោះ​ទៀត​ ណាប៉ូឡេអុង​ប្រាថ្នា​នឹង​ផ្តេច​បង់​ជីវិតព្រះ​អង្គ​ឯង តែ​មានគេ​ឃាត់​ទាន់​ ក៏ត្រូវនាំ​ទៅ​ចោលឯ​កោះ​អេលប៍​ នៅ​ថ្ងៃ​១២​ មេសា ១៧១៣។

សូម្បី​នាំយក​ទៅ​ចោល​ឯកោះ​ហើយ ណាប៉ូឡេអុង​ ក៏ពុំ​អស់ពិស នៅទីនោះ​ពុំដល់​មួយ​ឆ្នាំ​ផង​ ក៏លប​ចុះ​ទូក​គេច​វាង​នាវា​ចំបាំង​អង់គ្លេស មកកាន់ទីគោក​បានទៀត។​ ល្វីស៍ទី១៨​ ទ្រង់​ជ្រាប​ ក៏បញ្ជូន​កងទ័ពទីចាប់​។​ តែកាល​កងទ័ព​ទៅ​ជួប​ណាប៉ូឡេអុង​ហើយ ពុំ​ចាប់​ទេ​ត្រឡប់ជាចូលនឹង​ណាប៉ូឡេអុង​ទាំង​អស់​ ទៅវិញ។​ ណាប៉ូឡេអុង​ទើប​ បានកម្លាំង​ទ័ព​លើកចូល​មកកាន់​ទីក្រុង​បារីស​។​ ព្រះបាទ​ល្វីស៍ ១៨​ ក៏​ស្តេច​ទ្រង់​ភាស​ខ្លួន​ទៅកាន់​ប្រទេស​​ បែលហ្សិក ព្រោះ​ទ្រង់​ជ្រាប​នឹង​នៅតទល់​ជាមួយ​ ណាប៉ូឡេ​អុង​ ពុំបាន​ឡើយ។​ កាលដែល​ណាប៉ូឡេអុង​ត្រឡប់​មកគ្រានេះ​ គ្រប់ប្រទេស​អឺរ៉ុប​ ចាត់ទុក​ថាជា​ ការប្រកាស​សង្រ្គាម​ទើបនាំ​គ្នា​ចោម​វាយ​ណាប៉ូឡេ​អុង។​ ចំណែក​ ណាប៉ូឡេអុង​ ក៏​តស៊ូ​ដោយ​យល់​ថា​ជាទីបំផុត​នៃជីវិត។ ទីបំផុត ក៏ត្រូវទ័ព​បច្ចាមិត្រ​ចាប់កណ្តាលសង្រ្គាម និងបញ្ជូន​ទៅកាន់​កោះ សាំង្ត​អេលេន នៅទីនោះ​បាន​៦ឆ្នាំ​ ក៏អស់​ព្រះ​ជន្ម​ក្នុងជន្មាយុ​ ៥២​ ឆ្នាំ។

អនុគមន៍អិចស្ប៉ូណង់សែ្យលលោការីត និង ត្រីកោណមាត្រថ្នាក់ទី១១

DOWNLOAD

តែងសេចក្តី

តែងសេចក្តីDOWNLOAD

កំសាន្ត

វិទ្យាសាស្ត្រ​រីករាយ
វិទ្យាសាស្ត្ររីករាយ៖ តើផ្លែក្រូចអណ្តែត ឬក៏លិច?
មិនា 14, 2012
អត្ថបទដោយ ហាក់ គីមថុង
វិទ្យាសាស្ត្ររីករាយ៖ តើផ្លែក្រូចអណ្តែត ឬក៏លិច?

តើ​ផ្លែ​ក្រូច​អណ្តែត​ ឬក៏លិច​នៅពេលដែលដាក់​វា​នៅក្នុង​ទឹក? អ្នកប្រហែលជាគិត​ថា​ចម្លើយ​គឺ​វា​ច្បាស់​ក្រឡែត គឺ​វា​ប្រាកដជា​អណ្តែត។ តើ​វា​ពិតជា​អណ្តែត​មែន​ឬ? សាកល្បង​ធ្វើ​ការ​ពិសោធន៍នេះជាមួយ«គំនិត»​ទៅមើល ហើយ​ឆ្លើយ​នូវ​សំណួរ​នេះ ដែលក្នុង​ពេលជាមួយ​គ្នា​

អានអត្ថបទពេញ
វិទ្យាសាស្ត្ររីករាយ៖ តើធ្វើយ៉ាងម៉េចទើបស៊ុតអណ្តែតក្នុងទឹក?
កុម្ភៈ 12, 2012
អត្ថបទដោយ ហាក់ គីមថុង
វិទ្យាសាស្ត្ររីករាយ៖ តើធ្វើយ៉ាងម៉េចទើបស៊ុតអណ្តែតក្នុងទឹក?

ស៊ុត​ប្រាកដជា​លិចទៅ​ក្នុង​ទឹក​នៅពេលដែល​អ្នក​ដាក់​វា​ទៅក្នុង​កែវ​ដែលមាន​ទឹក​សុទ្ធ​ធម្មតា។ ប៉ុន្តែថ្ងៃ​នេះ «គំនិត» នឹង​លើក​យក​មកនូវ​វិធី​មួយជូន​ប្រិយមិត្ត​ដើម្បី​ ពិសោធលេង​កម្សាន្ត ឬក៏អាច​យក​ទៅល្បង​ប្រាជ្ញាជាមួយ​នឹង​មិត្តភក្តិ ឬបងប្អូនបាននោះគឺ វិធីធ្វើឲ្យ​ស៊ុត​អណ្តែត​ក្នុង​ទឹក ។ វិធី​

អានអត្ថបទពេញ
រីករាយជាមួយច្បាប់ទំនាញរបស់លោក ញូតុន (Newton)
វិច្ឆិការ 23, 2011
អត្ថបទដោយ លោក ចំណាន
រីករាយជាមួយច្បាប់ទំនាញរបស់លោក ញូតុន (Newton)

មិត្ត​​អ្នកអាន​ខ្លះ​ប្រហែល​ជាធ្លាប់​លឺពាក្យ​សោ្លក​មួយ​របស់​អ្នកប្រាជ្ញ ​អាំងស្តាញ (Einstein) ដែល​ប្រែជា​ភាសាខ្មែរថា «ច្បាប់ទំនាញ​មិនអាចពន្យល់​ពីការស្រលាញ់គ្នារវាងមនុស្ស ២នាក់។» ជាការពិតណាស់ ច្បាប់ (សូមមើ ​លរូបខាង​ក្រោម)

អានអត្ថបទពេញ
នាពេលអនាគតថ្មពិលនឹងអាចប្រើបានដល់ទៅ ៨០ម៉ោង
វិច្ឆិការ 20, 2011
អត្ថបទដោយ លោក ចំណាន
នាពេលអនាគតថ្មពិលនឹងអាចប្រើបានដល់ទៅ ៨០ម៉ោង

តើអ្នក​ជឿទេ​ថាក្នុងរយៈ​ពេល ៣​ទៅ ៥ ឆ្នាំទៀត​ថ្ម​(ពិល)ទូរសព្ទ​ដៃ ឬ កុំព្យូទ័រ​ចល័ត ឬ iPad2 ​អាច​ប្រើបាន​ដល់ទៅ ៨០​ម៉ោងហើយ​ត្រូវការពេល​សាកតែកន្លះ​ម៉ោងប៉ុណ្ណោះ? ថ្ងៃនេះ «គំនិត» សូម​លើកយក​អត្ថបទ​មួយទាក់ទង​នឹងថ្ម​សាក​បាន​ដែលមាន​ធ្វើពី លីតចូម​ដែលគេនិយមហៅថា​ ថ្ម​លីតចូម ប្រើក្នុងទូរសព្ទដៃ (Iphone, Android) កុំព្យូទ័រចល័ត ម៉ាស៊ីនស្តាប់​ចម្រៀង​ចល័ត ព្រមទាំង​ឧបករណ៍​ចល័ត​ទាំងឡាយ​ដែលដើរ​ដោយថាមពល​អគ្គិសនី​ព្រោះឧបករណ៍​ទាំងនេះ ​ត្រូវបាន​ចាត់ទុក​ជាផ្នែកមួយ​នៃជិវិត​របស់មនុស្ស​ទាន់សម័យ។

អានអត្ថបទពេញ
វិទ្យាសាស្ត្ររីករាយ៖ ល្បិចដុតលុយ
តុលា 15, 2011
អត្ថបទដោយ ហាក់ គីមថុង
វិទ្យាសាស្ត្ររីករាយ៖ ល្បិចដុតលុយ

ប្លែកទៀត​ហើយ! គេហទំព័រ​គំនិត​ថ្ងៃ​នេះ​នឹង​នាំ​មក​ជូន​ប្រិយមិត្ត​នូវ​វិធី​មួយ​ដើម្បី​ជា​ការកំសាន្ត​ គឺ​ល្បិច​ដុត​លុយ​មិន​ឲ្យ​ឆេះ​លុយ។ ល្បែង​នេះ ប្រិយ​មិត្ត​អាច​យក​ទៅ​សាក​ល្បង​លេង​ជាមួយ​មិត្ត​ភ័ក្ត​បាន​ដើម្បីជា​ការ​ល្បង​ប្រាជ្ញា និង​បង្កើន​ចំណេះដឹង​ផ្នែក​គីមីវិទ្យា​ទៀត​ផង។ តើយើង​ត្រូវ​ការ​អ្វី​

អានអត្ថបទពេញ
វិទ្យាសាស្ត្ររីករាយ៖ ដកកាក់ចេញពីចានយ៉ាងម៉េចទើបមិនអោយប៉ះទឹក?
កញ្ញា 19, 2011
អត្ថបទដោយ ហាក់ គីមថុង
វិទ្យាសាស្ត្ររីករាយ៖ ដកកាក់ចេញពីចានយ៉ាងម៉េចទើបមិនអោយប៉ះទឹក?

នៅក្នុង​អត្ថបទ​វិទ្យាសាស្ត្រ​រីករាយ​ថ្ងៃនេះ គេហទំព័រគំនិត​នឹង​បង្ហាញជូន​ប្រិយមិត្ត​នូវវិធីថ្មីមួយទៀតគឺ ការ​ដកកាក់​ចេញពីចាន​ដោយមិន​អោយប៉ះទឹក។ ដូចនេះ​ប្រិយ​មិត្ត​អាច​យក​វិធីសាស្ត្រ​មួយ​នេះ​ទៅធ្វើការ​សាក​ល្បង​ជាមួយ​មិត្ត​ភក្តិ ឬ​ក្រុម​គ្រួសារ​ដើម្បីធ្វើ​ជាការកម្សាន្ត។ តើធ្វើ​ម៉េចទៅ ទើប​អាច​

អានអត្ថបទពេញ
គណិតវិទ្យារីករាយ៖ គណនាចំនួនលេខស្វ័យគុណ២(ចំនួនខិតជិត១០០) ដោយប្រើរយៈពេលតិចជាង៥វិនាទី
កញ្ញា 9, 2011
អត្ថបទដោយ ហាក់ គីមថុង
គណិតវិទ្យារីករាយ៖ គណនាចំនួនលេខស្វ័យគុណ២(ចំនួនខិតជិត១០០) ដោយប្រើរយៈពេលតិចជាង៥វិនាទី

ឥឡូវ​នេះ​ចូរ​អ្នក​ធ្វើការ​គណនា​លេខ (១០២)២ ដោយមិន​ប្រើ​ម៉ាស៊ីន​គិត​លេខ។ តើ​អ្នក​រក​ឃើញ​ចម្លើយ​ដោយ​ប្រើប្រាស់​រយៈពេល​ប៉ុន្មាន​វិនាទី ឬនាទី? ប្រហែល​ជា​ប្រើរយៈពេល​មិន​តិច​ជាង​៣០​វិនាទីទេ។ ថ្ងៃ​នេះ​គំនិត សូម​លើក​យក​វិធី​មួយ​ដែល​អាចឲ្យ​អ្នក​ធ្វើការ​គណនា​ចំនួន​ស្វ័យ​

កំសាន្ត

images

កំសាន្ត

e4

%d bloggers like this: