ស្រា​ទំពាំង​បាយ​ជូរ ជួយ​ប្រឆាំង​ជាតិ​ខ្លាញ់

ថ្មីៗនេះ តាម​ការ​សិក្សា​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ Journal of Biological Chemistry អ្នក​វិទ្យា​សាស្ត្រ ពី​សាកល​វិទ្យាល័យ​ភើរឌូ (Purdue University) និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​សមាសធាតុ​ម៉្យាង ក្នុង​ស្រា​ក្រហម ផ្លែ​ទំពាំង​បាយ​ជូរ ប៊្លូបឺររី និង​ផ្លែ​កាល់ស្យូម ដែល​អាច​រារាំង​លទ្ធភាព នៃ​កោ​សិកាជាតិ​ខ្លាញ់​មិន​​ទាន់​​ធំ​ធាត់ មិន​ឱ្យ​វិវឌ្ឍ និង​លូត​លាស់​បាន។

ដូចគ្នានឹងសារធាតុរេសវេរ៉ាត្រូល (Resveratrol) ក្នុងស្រាក្រហម ដែលជួយក្នុងបញ្ហា បេះដូងភិសេតានណុល(Piceatannol) ត្រូវបានជឿថា អាចជួយការពាររាងកាយ ប្រឆាំងមហារីក ជំងឺបេះដូង និងជំងឺពាក់ព័ន្ធសរសៃប្រសាទ ដោយសមាសធាតុ​Resveratrol នឹង បំប្លែងជាPiceatannol មានតួនាទីសំខាន់ក្នុងការគ្រប់គ្រងភាពធាត់ បន្ទាប់ពីរកឃើញថា សមាសធាតុនេះ ដើរតួនាទីជាអ្នកទប់ស្កាត់ជាតិខ្លាញ់ ក្នុង​កោសិកា។

យោងតាមលោកគី ហុងគីម (Kee-Hong Kim) បានឱ្យដឹងថា “Piceatannol ពិតជា​ធ្វើ​ឱ្យប្រែប្រួលរយៈពេលនៃការបង្ហាញហ្សែន។ មុខងារនៃហ្សែន និងសកម្មភាពរបស់ អ៊ីនស៊ូលីន អំឡុងដំណើរការនៃបម្រែបម្រួលកោសិកាខ្លាញ់ ដំណាក់កាលដំបូង ទៅជា​កោសិកាខ្លាញ់ពេញវ័យ ហើយតាមរយៈវត្តមាននៃPiceatannol អ្នកអាចឃើញ ពីការ​ពន្យារ ឬការរារាំងនៃដំណើរការនេះ។ មានន័យថា សមាសធាតុនេះ មានតួនាទីប្រឆាំង​ដំណើរ ការនៃកោសិកាជាតិខ្លាញ់ ដែលមិនទាន់ធំធាត់ និងកំពុងវិវឌ្ឍ​ជា​កោសិកា​ខ្លាញ់​ពេញវ័យ។ Piceatannol ក្រៅពីមានក្នុងស្រាក្រហម វាក៏មានក្នុងគ្រាប់ និងសំបក​ទំពាំង​បាយជូរក្រហម ផ្លែប៊្លូបឺររី និងផ្លែកាល់ស្យូម ផងដែរ។

កាលពីដើមឆ្នាំនេះ ការសិក្សាដែលចុះផ្សាយក្នុងព្រឹត្តិបត្រ Journal of Woman’s Health ក៏បានរកឃើញថា ការទទួលទានស្រាក្រហម ក្នុងបរិមាណមធ្យម អាចជួយ​កាត់បន្ថយការប្រឈមនឹងមហារីកសុដន់ ផងដែរ។ លទ្ធផលទាំងនេះ ជំរុញឱ្យអ្នកស្រាវជ្រាវ ណែនាំ ដល់ស្ត្រី ឱ្យពិចារណាទទួលទានស្រាក្រហម ឬស្រា​ទំពាំង​បាយ​ជូរ ដើម្បីប្រយោជន៍សុខភាព ៕

Posted on ខែសីហា 1, 2012, in សុខភាព. Bookmark the permalink. មតិ 2.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: