រៀន​បង្កើត Pivot Table ជា​មួយ MS Excel 2007 ដោយ​ខ្លួន​ឯង

សៀវភៅ​ «Pivot Table Data Crunching for Microsoft® Office Excel® 2007» ​នេះ​បាន​ប្រមូល​ផ្ដុំ​រាល់​ការប្រើប្រាស់​បញ្ជា​នៅ​លើ Pivot Tables អោយ​មក​នៅ​ក្នុង​ក្បួន​ប្រើប្រាស់​តែ​មួយទីនេះ ដែល​ធ្វើអោយ​អត្ថរស​នៃ​មេរៀន​កាន់​តែ​ប្រសើរ​ និង​ផ្ដល់​អោយ​អ្នក នូវដំណោះ​ស្រាយ​ជាក់​ស្ដែង ដែល​តែងតែ​ជួប​ប្រទះ​ ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​យើង​។

គ្រាន់​តែ ​ពីរ​ជំពូក​ដំបូង នោះ​អ្នក​នឹង​អាច​បង្កើត​ទំរង់​ទូទៅ​នៃ Pivot Tables បាន​យ៉ាង​លឿន ហើយ​អាច​បង្កើត​របាយការណ៏ ក្នុង​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ដែល​ពី​មុន​ធ្លាប់​ចំណាយ​ពេលទៅ​ដល់​រាប់​ម៉ោង​។

ពី​ជំពូក​ ទី​១ ដល់ជំពូក​ទី​៦ អ្នក​នឹង​រៀន​អំពី​របៀប​ប្រើប្រាស់ Pivot Tables ដើម្បី​ស្រង់​យក​យ៉ាង​រហ័ស នូវ​អតិថិជន​សំខាន់​ៗ ទាំង​១០ របស់​អ្នក ឬ​ក៏​ទំនិញ​ទាំង​៥ របស់​អ្នក​ដែល​លក់​បាន​ចំណេញ​តិច​ជាង​គេ, ធ្វើ​ការ​វិភាគ​ប្រៀបធៀប​យ៉ាង​លឿន ទៅ​លើ​ការ​លក់​ចេញ​ក្នុង​អំឡុង​ពេល​ថ្មីៗ​នេះ ជាមួយ​ការលក់​លើក​មុន ដោយ​យោង​ទៅ​លើ​ទំនិញ​ ឬតំបន់ ឬក៏​ទាំង​ពីរ, ហើយ​ថែម​ទាំង​ងាយ​ស្រួល ក្នុង​ការ​ធ្វើ​របាយការណ៏​សង្ខេប​ប្រចាំ​ថ្ងៃ, ទិន្នន័យ​ប្រតិបត្តិ​តាមខែ ឬ​តាម​ត្រីមាស ឬ​ប្រចាំឆ្នាំ ដោយ​គ្រាន់​តែ​ចុច​លើ Mouse ពីរបី​ដង ដោយ​មិន​បាច់​ខ្វល់​ពី​ការប្រើ​រូបមន្ត​អ្វី​ផ្សេង​ៗ​។

នៅ​ផ្នែក​ បញ្ចប់ អ្នក​នឹង​អាច​ក្លាយ​ទៅ​ជា​អ្នក​ជំនាញ​ខាង​បង្កើត Pivot Table ដែលអាច​ធ្វើ​អោយ​វា​ដើរ​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​ប្រើ VBA ជា​ជំនួយ និង​បង្កើត​ Pivot Table ជាមួយ​នឹង​ទិន្នន័យ​ខាង​ក្រៅ ដែល​នៅ​ក្នុង OLAP Cubes ហើយ​សូមបី​តែ​ការ​បង្កើត​នូវ​របាយ​ការណ៏​តាមចំណង់ ដែល​ធ្វើ​អោយ​ប្រធាន​របស់​អ្នក​អាច​ងាយ​ស្រួល​ក្នុង​ការ​ត្រួត​ពិនិត្យ​ បញ្ជី ឬ​របាយការណ៏ ទៅ​តាម​វិធី​របស់​គាត់ ដោយ​គ្រាន់​តែ​ប្រើ Mouse ចុច​យក​តែ​ម្ដង​។

PDF | 11.2MB | 353p | 2007

ទាញយកឯកសារទីនេះ

Posted on ខែសីហា 21, 2012, in សៀវភៅCOMPUTER. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: