Category Archives: កាលបរិច្ឆេទនានា

កាលបរិច្ឆេទ

កាលបរិច្ឆេទ ចំនួនថ្ងៃ ចំថ្ងៃ ឈ្មោះថ្ងៃឈប់
០១ មករា ១ ថ្ងៃ អាទិត្យ បុណ្យចូលឆ្នាំសកល

០៧ មករា ១ ថ្ងៃ សៅរ៍ ទិវាបុណ្យ ៧ មករា
០៧ កុម្ភៈ ១ ថ្ងៃ អង្គារ បុណ្យមាឃបូជា

០៨ មីនា ១ ថ្ងៃ ព្រហស្បតិ៍ ទិវានារីអន្ដរជាតិ

១៣-១៤-១៥ មេសា ៣ ថ្ងៃ សុក្រ សៅរ៍ អាទិត្យ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

០១ ឧសភា ១ ថ្ងៃ អង្គារ ទិវាពលកម្មអន្ដរជាតិ

០៥ ឧសភា ១ ថ្ងៃ សៅរ៍ បុណ្យវិសាខបូជា

០៩ ឧសភា ១ ថ្ងៃ ពុធ ព្រះរាជពិធីច្រត់ព្រះនង្គ័ល

១៣-១៤-១៥ ឧសភា ៣ ថ្ងៃ អាទិត្យ ច័ន្ទ អង្គារ ព្រះរាជពិធីបុណ្យចំរើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា
០១ មិថុនា ១ ថ្ងៃ សុក្រ ទិវាកុមារអន្តរជាតិ និង ទិវាកុមារកម្ពុជា
១៨ មិថុនា ១ ថ្ងៃ ច័ន្ទ ព្រះរាជពិធីបុណ្យចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី វររាជមាតា នរោត្តម មុនីនាថ សីហនុ
២៤ កញ្ញា ១ ថ្ងៃ ច័ន្ទ ទិវាប្រកាសរដ្ឋធម្មនុញ្ញ
១៤-១៥-១៦ តុលា ៣ ថ្ងៃ អាទិត្យ ច័ន្ទ អង្គារ ពីធីបុណ្យភ្ជុំបិណ្ឌ
២៩ តុលា ១ ថ្ងៃ ច័ន្ទ ព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា
៣១ តុលា ១ ថ្ងៃ ពុធ ព្រះរាជពិធីបុណ្យចំរើនព្រះជន្ម ព្រះវររាជបិតា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ

០៩ វិច្ឆិកា ១ ថ្ងៃ សុក្រ ទិវាបុណ្យឯករាជ្យជាតិ
២៧-២៨-២៩ វិច្ឆិកា ៣ ថ្ងៃ អង្គារ ពុធ ព្រហស្បតិ៍ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ
១០ ធ្នូ ១ ថ្ងៃ ច័ន្ទ ទិវាសិទ្ធិមនុស្សអន្តរជាតិ
ពិធីបុណ្យទានរបស់ប្រទេសកម្ពុជា
បុណ្យចូលឆ្នាំថ្មី
ជាបុណ្យប្រពៃណីចូលឆ្នាំថ្មីរបស់ប្រជាជនខ្មែរ ដែលខ្មែរគ្រប់រូបសំអាត តុបតែង ផ្ទះ ធ្វើបុណ្យដាក់ទាន និង លេងល្បែងប្រជាប្រិយ៏ ។
បុណ្យច្រត់ព្រះនង្គ័ល
ជាបុណ្យច្រត់ព្រះនង្គ័លដែលប្រព្រឹត្ដទៅនូវរដូវធ្វើស្រែ និងមាន និម្មតរូប នង្គ័លនិងសំណាប។
បុណ្យដាក់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ
ជាបុណ្យរំលឹកដល់អ្នកស្លាប់។ ១៥ថ្ងៃក្រោយមកគឺជាការដាក់ បិណ្ឌប្រព្រឹត្ដទៅតាមវត្ដអារាម។
បុណ្យកឋិនទាន
ជាបុណ្យសាសនាដែលមានចំនួន ២៩ថ្ងៃ ជាពេលដែលប្រជាជនធ្វើក្បួនដង្ហែរទៅវត្ដ អារាមដែលលោកសង្ឃត្រូវប្ដូរស្បង់ជីពរចាស់។
បុណ្យឯករាជ្យជាតិ
ធ្វើឡើងដើម្បីរំលឹកខួបទទួលឯករាជ្យពីប្រទេសបារាំង។
បុណ្យអ៊ុំទូក
ជាបុណ្យដែលមានការប្រណាំងទូកនិងជាការអោយសញ្ញាថាដល់រដូវចាប់ត្រីនិងជារដូវដែលចរន្ដទឹកទន្លេសាបបានហូរត្រឡប់ចូលទន្លេមេគង្គវិញហើយ។ក្នុងពិធីបុណ្យនេះប្រជាជនច្រើនកុះករ មកមើលការប្រណាំងទូក បាញ់កាំជ្រួចបណ្ដែតប្រទីបនៅ ភ្នំពេញ។

Advertisements