Category Archives: សុខភាព

ស្រា​ទំពាំង​បាយ​ជូរ ជួយ​ប្រឆាំង​ជាតិ​ខ្លាញ់

ថ្មីៗនេះ តាម​ការ​សិក្សា​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ Journal of Biological Chemistry អ្នក​វិទ្យា​សាស្ត្រ ពី​សាកល​វិទ្យាល័យ​ភើរឌូ (Purdue University) និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​សមាសធាតុ​ម៉្យាង ក្នុង​ស្រា​ក្រហម ផ្លែ​ទំពាំង​បាយ​ជូរ ប៊្លូបឺររី និង​ផ្លែ​កាល់ស្យូម ដែល​អាច​រារាំង​លទ្ធភាព នៃ​កោ​សិកាជាតិ​ខ្លាញ់​មិន​​ទាន់​​ធំ​ធាត់ មិន​ឱ្យ​វិវឌ្ឍ និង​លូត​លាស់​បាន។

ដូចគ្នានឹងសារធាតុរេសវេរ៉ាត្រូល (Resveratrol) ក្នុងស្រាក្រហម ដែលជួយក្នុងបញ្ហា បេះដូងភិសេតានណុល(Piceatannol) ត្រូវបានជឿថា អាចជួយការពាររាងកាយ ប្រឆាំងមហារីក ជំងឺបេះដូង និងជំងឺពាក់ព័ន្ធសរសៃប្រសាទ ដោយសមាសធាតុ​Resveratrol នឹង បំប្លែងជាPiceatannol មានតួនាទីសំខាន់ក្នុងការគ្រប់គ្រងភាពធាត់ បន្ទាប់ពីរកឃើញថា សមាសធាតុនេះ ដើរតួនាទីជាអ្នកទប់ស្កាត់ជាតិខ្លាញ់ ក្នុង​កោសិកា។

យោងតាមលោកគី ហុងគីម (Kee-Hong Kim) បានឱ្យដឹងថា “Piceatannol ពិតជា​ធ្វើ​ឱ្យប្រែប្រួលរយៈពេលនៃការបង្ហាញហ្សែន។ មុខងារនៃហ្សែន និងសកម្មភាពរបស់ អ៊ីនស៊ូលីន អំឡុងដំណើរការនៃបម្រែបម្រួលកោសិកាខ្លាញ់ ដំណាក់កាលដំបូង ទៅជា​កោសិកាខ្លាញ់ពេញវ័យ ហើយតាមរយៈវត្តមាននៃPiceatannol អ្នកអាចឃើញ ពីការ​ពន្យារ ឬការរារាំងនៃដំណើរការនេះ។ មានន័យថា សមាសធាតុនេះ មានតួនាទីប្រឆាំង​ដំណើរ ការនៃកោសិកាជាតិខ្លាញ់ ដែលមិនទាន់ធំធាត់ និងកំពុងវិវឌ្ឍ​ជា​កោសិកា​ខ្លាញ់​ពេញវ័យ។ Piceatannol ក្រៅពីមានក្នុងស្រាក្រហម វាក៏មានក្នុងគ្រាប់ និងសំបក​ទំពាំង​បាយជូរក្រហម ផ្លែប៊្លូបឺររី និងផ្លែកាល់ស្យូម ផងដែរ។

កាលពីដើមឆ្នាំនេះ ការសិក្សាដែលចុះផ្សាយក្នុងព្រឹត្តិបត្រ Journal of Woman’s Health ក៏បានរកឃើញថា ការទទួលទានស្រាក្រហម ក្នុងបរិមាណមធ្យម អាចជួយ​កាត់បន្ថយការប្រឈមនឹងមហារីកសុដន់ ផងដែរ។ លទ្ធផលទាំងនេះ ជំរុញឱ្យអ្នកស្រាវជ្រាវ ណែនាំ ដល់ស្ត្រី ឱ្យពិចារណាទទួលទានស្រាក្រហម ឬស្រា​ទំពាំង​បាយ​ជូរ ដើម្បីប្រយោជន៍សុខភាព ៕

Advertisements

ថែម​បង្អែម ក្នុង​អាហារ​ពេល​ព្រឹក ជួយ​សម្រក​ទម្ងន់

យោង​​តាម​​ការ​​សិក្សា​​ថ្មី ដែល​​ចុះ​​ផ្សាយ​​ក្នុង​​ព្រឹត្តិបត្រ Steroid បាន​បង្ហាញ​ថា វិធី​ល្អ​បំផុត ក្នុង​ការ​សម្រក​ទម្ងន់ គឺ​ការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី ដោយ​អាហារ​ពេល​ព្រឹក មាន​តុល្យភាព រួម​ជាមួយ​បង្អែម តាម​ចំណូល​ចិត្ត។

តាម​លទ្ធផល​នៃ​ការ​សិក្សា​ពី​សាកល​វិ​ទ្យាល័យ​តេល​អាវីវ (Tel Aviv University) បាន​ឱ្យ​ដឹង​ថា ការ​បន្ថែម​បង្អែម លើ​អាហារ​ពេល​ព្រឹក ៦​០០ កាឡូរី អាច​ជួយ​សម្រក​​ទម្ងន់​បាន​ច្រើន និង​រក្សា​ទម្ងន់​មិន​ឱ្យ​ឡើង​ទៀត​ផង។ ចំពោះ​មូលហេតុ ត្រូវ​បាន​អ្នក​ស្រាវ​​ជ្រាវ​បក​ស្រាយ​ថា ប្រព័ន្ធ​​ដុត​បំផ្លាញ​ថាមពល​របស់​រាងកាយ ដំណើរ​ការ​បានខ្លាំង នា​​ពេល​​ព្រឹក ធ្វើឱ្យ​វា​ក្លាយ​ជា​ពេល​ដ៏​ល្អ​បំផុត សម្រាប់​ទទួល​ទាន​អាហារ​តាម​ចិត្ត​ចង់ និង​អាច​ជួយ​ទប់​ការ​ឃ្លាន ក្នុង​អំឡុង​ពេល​អាហារ​បន្ទាប់​ទៀត​បាន។

ក្នុង​ការ​សិក្សា អ្នក​ស្រាវ​ជ្រាវ​បាន​បែង​ចែក​មនុស្ស​ធាត់​ខ្លាំង ចំនួន​១៩៣​នាក់ ជា​២ ក្រុម ក្នុង​រ​យៈ​ពេល​៨​ខែ។ ក្រុម​ទី​១ ត្រូវ​កំណត់​ឱ្យទទួល​ទាន​អាហារ​ការបូអ៊ីដ្រាត​ទាប ដែល​​ក្នុង​នោះ រួម​មាន​អាហារ​ពេល​ព្រឹក ៣០០​កាឡូរី។ រីឯក្រុម ទី២ ត្រូវកំណត់ទទួលទានអាហារ​ពេល​ព្រឹក ៦០០កាឡូរី ដែលមានប្រូតេអ៊ីន និងការបូអ៊ីដ្រាតខ្ពស់ ហើយក្នុងនោះ តែងតែ​មានបង្អែមសូកូឡាផងដែរ ដោយ បុរស ត្រូវកំណត់ឱ្យទទួលទាន ១.៦០០ កាឡូរី និងស្ត្រី ១.៤០០កាឡូរី ក្នុង១ថ្ងៃ។

អំឡុងពាក់កណ្តាលនៃការសិក្សា អ្នកវិទ្យាសាស្ត្របានអង្កេតឃើញថា ក្រុមទាំងពីរ ស្រក​ទម្ងន់មធ្យម ១៥គ.ក្រ ក្នុងមនុស្សម្នាក់ៗ។ ប៉ុន្តែ នៅ អំឡុងជិតបញ្ចប់នៃការសិក្សា ក្រុម​ទី​១ កើនទម្ងន់មធ្យម ១០គ.ក្រ ខណៈ ដែលក្រុមទី២ ស្រកទម្ងន់ថែម៧គ.ក្រ។ នៅចុង​បញ្ចប់​សប្តាហ៍ទី៣២ នៃ ការសិក្សា អ្នកដែលទទួលទានអាហារពេលព្រឹក មាន​បង្អែម ស្រក​ទម្ងន់ជាមធ្យម ១៨គ.ក្រ ក្នុងម្នាក់ ច្រើនជាងក្រុមម្ខាងទៀត។

បើតាមអ្នកស្រាវជ្រាវ បានឱ្យដឹងថា ការទទួលទានអាហារពេលព្រឹក ដែលមានកាឡូរីខ្ពស់ ជាប្រចាំ អាចមានហេតុផលល្អ ព្រោះវាជួយពន្លឿន ប្រព័ន្ធដុតបំផ្លាញថាមពល ហើយ​ថែម​ទាំងជួយកាត់បន្ថយការឃ្លានអាហារ ខុសពេល បានទៀតផង៕

តែ និង​កាហ្វេ ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​​ផ្អែម

ពី​ដំណឹង​ល្អ​ដល់​អ្នក​ដែល​ចូល​ចិត្តទទួល​ទាន​តែ និង​កាហ្វេ ព្រោះ​ការ​ទទួល​ទាន​ភេសជ្ជៈ​ទាំង​ពីរ​ប្រភេទ​នេះ មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​ទឹក​នោម​ផ្អែម ប្រភេទ​២។

អ្នកដែលទទួលកាហ្វេច្រើន ធ្វើឱ្យការប្រឈមនឹងជំងឺទឹកនោមផ្អែម មានការថយចុះ ដោយកាហ្វេ ១ពែង ត្រូវបានរកឃើញថា អាចកាត់បន្ថយការប្រឈម​បាន​ប្រហែល៧%។ លទ្ធផលនេះ បានមកពីការសិក្សាចំនួន ១៨ករណី ពីមុនមក ដែលស្រាវជ្រាវ​នូវគោលបំណងដូចគ្នានេះ រួមមាន អ្នកស្មគ្រ័ចិត្តចំនួន ៤៥៧.៩២២នាក់ ដែល​មាន៦ ករណី​សិក្សា គាំទ្រការទទួលទានកាហ្វេ ហើយ ៧ករណីសិក្សាទៀត គាំទ្រការទទួលទានតែ៕

%d bloggers like this: