Category Archives: សុភាសិត

១ អ្នក​នឹងអាច​ទទួល​បាន​អ្វីៗ​គ្រប់យ៉ាង​នៅពេល​ដែល​អ្នក​ហ៊ាន​លះបង់​ជំនឿ​ដែល​អ្នក​តែង​គិតថា​​អ្នកមិនអាច​ធ្វើ​បាន “Robert Anthony”​

២ ភាពជោគជ័យ​មិនមែន​ជា​កូនសោ​រទៅរក​សុភមង្គល​ឡើយ ប៉ុន្តែ​សុភមង្គល​ជា​កូនសោរ​ទៅ​រក​ភាពជោគជ័យ ។ បើ​អ្នក​ស្រលាញ់​នូវអ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ​អ្នក​នឹង​ទទួល​បាន​ ភាពជោគជ័យ​ជាមិន​ខាន់ Albert Schweitzer”

៣ អ្វីៗ​ដែល​អ្នក​អាច​រាប់បាន​កុំរាប់​ រីឯ​អ្វីៗ​​ដែលអ្នក​មិនអាច​រាប់​បាន​អ្នក​ត្រូវ​តែរាប់ “Albert Einstein”

៤ អ្នក​ដែល​មិន​អាច​ផ្លាស់ប្តូរ​គំនិតខ្លួន​ឯង​បានគឺមិន​អាច​ផ្លាស់ប្តូរ​អ្វីៗ​បាន​ទាំង​អស់ “George Bernade Shaw”

៥ ការបរាជ័យ​ជាច្រើន​របស់​មនុស្ស​កើតឡើង​ដោយសារ​តែ​គេ​មិន​បានដឹង​ថា​ ភាពជោគជ័យ​របស់​​គេ​ខ្វះ​តែ​បន្តិចប៉ុណ្ណោះ ប៉ុន្តែ​គេ​បែរជាទទួល​យក​ការ​ចុះចាញ់​មុន​ទៅ​វិញ “Thomas Edison”
ប្រភពដើម:http://kumnit.com

 

Advertisements

ច្បាប់ប្រុស

(បទ​ព្រហ្មគីតិ)

រៀនបទរៀនបាទចាស កុំច្រលាសលើរៀមច្បង
ស្រដីនឹងអ្នកផង ពាក្យឲ្យគួរកុំឯងវ៉ី។
អឺអើអញដាច់សាច់ ឆ្គងពាក្យពេចន៍គេស្រដី
ដើមដៀលឲ្យអប្រិយ ស្រដីថាកូនអត់ពូជ។
ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច
គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ។
គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុម
គេស្តីដើមជៀវជុំ ដំនៀលនោះដល់មកចាស់។
កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស
កុំខ្លាចកុំហ៊ានណាស់ ឲ្យរំពឹងរំពៃគ្រប់។
ទោះដេកឲ្យរហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប
មុខមាត់មើលឲ្យគ្រប់ ទ្រព្យរបស់សឹមដេកវិញ។
មាសប្រាក់ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស
សំចៃកុំឲ្យអស់ មើលថែថួនខ្លួនឯងណា។
សូវស្តួចកុំឲ្យដាច់ បើវាតិចឲ្យឧស្សាហ៍
រិះរកផ្សំទៀតណា ឲ្យបានច្រើនក្រវើនទុក។
នឹងចាយឲ្យគិតក្រោយ ទោះនឹងឲ្យៗមើលមុខ
កុំឲ្យស៊ុកគ្រលុក ទោះនឹងទុកឲ្យចំណាំ។
រដូវធ្វើចំការ ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ ត្រាវត្រសក់ត្រប់បន្លៃ។
កុំខ្ជិលកុំច្រអូស ទៅរងួសរត់សុំគេ
គេមិនឲ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ។
ប្រយ័ត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែថួន
ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។
កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់
មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា។
ទោះបីបើបងប្អូន រកពឹងខ្លួនទៅទីណា
ទោះទៅលេងឥតការ ឥតគេរកដើរឆ្ងាយជិត។
ឲ្យប្រាប់អ្នកនៅផ្ទះ កុំរលះឥតគំនិត
គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា។
បើសិនជាមានភ័ព្វ ប្រសើរគាប់នោះឥតថា
ប្រសិនពានពស់ខ្លា ខ្យល់ចុកចាប់ឥតបើសម។
កូនអើយបាកុំធ្លោយ កុំធ្លាប់ឲ្យអាប់កិត្តិយស
ធម្មតាកើតជាប្រុស ឲ្យរករៀនច្បាប់មាត្រា។
លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា
មួយឆ្កួតល្បែងពាលា លេងបៀប៉ោធួកំតាត់។
ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នាបរបាញ់សត្វ
អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត។
ធម្មតាប៉ោ និងបៀ មិនដែលខ្មែរណានឹងកើត
មិនឮមានកំណើត មានតែលិចលង់ខ្លួនទេ។
ជួនកាលគេចាញ់ឯង រៀងរាល់ល្បែងតែងនឹងរេ
មានកាលឯងចាញ់គេ កុំទុកចិត្តថាឯងប៉ិន។

(ដកស្រង់ចេញពីច្បាប់ប្រុសរបស់ បណ្ឌិត ម៉ឺន មៃ)

ប្រកាស បន្ទាប់

ស្រ្តីណាមានតម្លៃសំរាប់អោយអ្នកយំយែកដើម្បីគេទេ ឯអ្នកដែលមានតំលៃគេនិងមិនធ្វើអោយអ្នកយំឡើយ
No woman is worth your tears and the only one who is, will never make you cry

កុំធ្វើមុខក្រញូវព្រោះអ្នកមិនអាចដឹងឡើយ​ ថានរណាត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍នៃស្នាមញញឹមរបស់អ្នកឡើយ
Don’t frown because you never know who’s falling in love with your smile.

ខ្ញុំជាមនុស្សងាយញញឹមប៉ុន្តែបេះដូងខ្ញុំមិនងាយធ្លាក់ក្នុងរណ្ដៅស្នេហាឡើយ
I am easy to smile, but my heart is not easy to fall in love

បើអ្នកស្រលាញ់នរណាម្នាក់ចូលទុកឈ្មោះរបស់គេជុំវិញខ្លួនរបស់អ្នកជាជាងទុកក្នុងបេះដូង
ព្រោះបេះដូងអាចបែកបាក់គ្រាំគ្រាតែបើគេនៅជុំវិញខ្លួនអ្នកគេនិងនៅជាមួយអ្នកជារៀងរហូត។

If you love someone, put  their name in the circle, instead of a heart, because hearts can break but circles go on forever

សុភាសិតខ្មែ&អង់គ្លេស

សុភាសិតខ្មែ&អង់គ្លេសដែលគូរតែស្វែងយល់

  • គីតនៅថ្ងៃនេះហើយនិយាយនៅថ្ងៃស្អែក
  • Think today and speak tomorrow
  • ចូលរៀននូវកំហុសទាំងឡាយរបស់អ្នក
  • Learn from your mistakes
  • ជីវិតគឺជាការតស៊ូ
  • Life is struggle
  • ទឹញប្រសើជាងខ្ចី
  • Better buy than borrow
  • កុំវាយតំលៃមនុស្សតាមភិនភាគខាងក្រៅ
  • Don’t judge a man by his looks
  • ខឹងតែងតែខុស
  • Angry are wrong
  • ក្របីបាត់ទើបធ្វើរបងដល់ជិតប្រលងទើបខំសិក្សា
  • Lock the barn door after the horse is stolen
  • តក់ៗពេញបំពង់
  • Drop by drop water fills the container
  • ជ័យជំនះ​ មិនអាចបានមកដោយគ្មានការត៏ស៊ូឡើយ!
  • No success without hard word
  • គ្មាននរណាខ្វាក់ជាងអ្នកដែលមិនព្រមមើលនោះទេ
  • None so blind as those who will not see
  • បើក្រក៏ក្រចុះកុំអោយតែទាល់គុំនិត
  • Poor in wealth is better than poor in opinion
%d bloggers like this: