Category Archives: អ្នកឆ្លាតវ៏យ

គេមានធុងទទេបីដែលមានចំណុះ 7L ; 4L និង 3L ហើយធុង 7L មានទឹកពេញ រីឯពីរទៀតជាធុងទទេ។ បើគេចង់ញែកទឹក 7L ជាបីចំណែក 2L ; 2L និង 3L

តើគេត្រូវធ្វើយ៉ាងដូចម្តេច?

ចំលើយទីនេះ

ប្រស្នា៖ ចេញ​តាម​ទ្វា​​មួ​យ​ណា?

1/បុរស​ម្នាក់​ត្រូវ​ជាប់​ឃុំ​ក្នុង​បន្ទប់​មួយ ដែល​មាន​ច្រក​ចេញ​តែ ២ គត់។ ច្រក​ទី​១​​មាន​នាគ​ព្រួស​ភ្លើង​ ឲ្យ​តែ​បុរស​នោះ​ហ៊ាន​ចេញ​នឹង​ត្រូវ​នាគ​សម្លាប់​ចោល។ ច្រក​ទី​២ ធ្វើ​អំពី​កែវ​​ពង្រីក ឲ្យ​តែ​បុរស​នោះ​ហ៊ាន​ចេញ​នឹង​ត្រូវ​ឆេះ​ខ្លោច​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ ព្រោះ​កែវ​ពង្រីក​បំលែង​ពន្លឺ​ព្រះ​អាទិត្យ​ឲ្យ​ក្តៅ​ខ្លាំង​ដូច​ភ្លើង។ តើ​បុរស​នោះ​ត្រូវ​ចេញ​តាម​ទ្វា​មួយ​ណា​ទើប​អាច​រួច​រស់​ជីវិត​បាន?

ចម្លើយ៖

បុរស​នោះ​ត្រូវ​ចេញ​តាម​ទ្វា​ធ្វើ​ពី​កែវ​​ពង្រីក តែ​ចេញ​នៅ​ពេល​យប់​ គឺពេល​ដែល​គ្មាន​ពន្លឺ​ព្រះ​អាទិត្យ។
២/បុរស​ម្នាក់​ដើរ​ចូល​ទៅក្នុង​ហាង​មួយ​សុំ​ទឹក​គេ​ផឹក​មួយ​កែវ។ ម្ចាស់​ហាង​ចេញ​មក​ដក​កាំ​ភ្លើង​ភ្ជុង​មុខ​បុរស​នោះ។ បុរស​នោះ​ មិន​ត្រឹម​តែ​មិន​ខឹង​ទេ​ថែម​ទាំង​អរគុណ​ទៀត​។ តើ​មក​ពី​មូល​ហេតុ​អ្វី?

ចម្លើយ៖

បុរស​ម្នាក់​នោះ​ត្អើក​​ពេក​ទើប​ទៅ​សុំ​ទឹក​គេ​ផឹក ម្ចាស់​ហាង​ឃើញ​អាណិត​ពេក​ក៏​ដក​កាំភ្លើង​ភ្ជុង​ ធ្វើ​ឲ្យ​បុរស​នោះ​ភ័យ​ខ្លាំង ក៏​បាត់​ត្អើក ហេតុ​នេះ​ទើប​បុរស​នោះ​អរគុណ​ម្ចាស់​ហាង។

កំសាន្ត

វិទ្យាសាស្ត្រ​រីករាយ
វិទ្យាសាស្ត្ររីករាយ៖ តើផ្លែក្រូចអណ្តែត ឬក៏លិច?
មិនា 14, 2012
អត្ថបទដោយ ហាក់ គីមថុង
វិទ្យាសាស្ត្ររីករាយ៖ តើផ្លែក្រូចអណ្តែត ឬក៏លិច?

តើ​ផ្លែ​ក្រូច​អណ្តែត​ ឬក៏លិច​នៅពេលដែលដាក់​វា​នៅក្នុង​ទឹក? អ្នកប្រហែលជាគិត​ថា​ចម្លើយ​គឺ​វា​ច្បាស់​ក្រឡែត គឺ​វា​ប្រាកដជា​អណ្តែត។ តើ​វា​ពិតជា​អណ្តែត​មែន​ឬ? សាកល្បង​ធ្វើ​ការ​ពិសោធន៍នេះជាមួយ«គំនិត»​ទៅមើល ហើយ​ឆ្លើយ​នូវ​សំណួរ​នេះ ដែលក្នុង​ពេលជាមួយ​គ្នា​

អានអត្ថបទពេញ
វិទ្យាសាស្ត្ររីករាយ៖ តើធ្វើយ៉ាងម៉េចទើបស៊ុតអណ្តែតក្នុងទឹក?
កុម្ភៈ 12, 2012
អត្ថបទដោយ ហាក់ គីមថុង
វិទ្យាសាស្ត្ររីករាយ៖ តើធ្វើយ៉ាងម៉េចទើបស៊ុតអណ្តែតក្នុងទឹក?

ស៊ុត​ប្រាកដជា​លិចទៅ​ក្នុង​ទឹក​នៅពេលដែល​អ្នក​ដាក់​វា​ទៅក្នុង​កែវ​ដែលមាន​ទឹក​សុទ្ធ​ធម្មតា។ ប៉ុន្តែថ្ងៃ​នេះ «គំនិត» នឹង​លើក​យក​មកនូវ​វិធី​មួយជូន​ប្រិយមិត្ត​ដើម្បី​ ពិសោធលេង​កម្សាន្ត ឬក៏អាច​យក​ទៅល្បង​ប្រាជ្ញាជាមួយ​នឹង​មិត្តភក្តិ ឬបងប្អូនបាននោះគឺ វិធីធ្វើឲ្យ​ស៊ុត​អណ្តែត​ក្នុង​ទឹក ។ វិធី​

អានអត្ថបទពេញ
រីករាយជាមួយច្បាប់ទំនាញរបស់លោក ញូតុន (Newton)
វិច្ឆិការ 23, 2011
អត្ថបទដោយ លោក ចំណាន
រីករាយជាមួយច្បាប់ទំនាញរបស់លោក ញូតុន (Newton)

មិត្ត​​អ្នកអាន​ខ្លះ​ប្រហែល​ជាធ្លាប់​លឺពាក្យ​សោ្លក​មួយ​របស់​អ្នកប្រាជ្ញ ​អាំងស្តាញ (Einstein) ដែល​ប្រែជា​ភាសាខ្មែរថា «ច្បាប់ទំនាញ​មិនអាចពន្យល់​ពីការស្រលាញ់គ្នារវាងមនុស្ស ២នាក់។» ជាការពិតណាស់ ច្បាប់ (សូមមើ ​លរូបខាង​ក្រោម)

អានអត្ថបទពេញ
នាពេលអនាគតថ្មពិលនឹងអាចប្រើបានដល់ទៅ ៨០ម៉ោង
វិច្ឆិការ 20, 2011
អត្ថបទដោយ លោក ចំណាន
នាពេលអនាគតថ្មពិលនឹងអាចប្រើបានដល់ទៅ ៨០ម៉ោង

តើអ្នក​ជឿទេ​ថាក្នុងរយៈ​ពេល ៣​ទៅ ៥ ឆ្នាំទៀត​ថ្ម​(ពិល)ទូរសព្ទ​ដៃ ឬ កុំព្យូទ័រ​ចល័ត ឬ iPad2 ​អាច​ប្រើបាន​ដល់ទៅ ៨០​ម៉ោងហើយ​ត្រូវការពេល​សាកតែកន្លះ​ម៉ោងប៉ុណ្ណោះ? ថ្ងៃនេះ «គំនិត» សូម​លើកយក​អត្ថបទ​មួយទាក់ទង​នឹងថ្ម​សាក​បាន​ដែលមាន​ធ្វើពី លីតចូម​ដែលគេនិយមហៅថា​ ថ្ម​លីតចូម ប្រើក្នុងទូរសព្ទដៃ (Iphone, Android) កុំព្យូទ័រចល័ត ម៉ាស៊ីនស្តាប់​ចម្រៀង​ចល័ត ព្រមទាំង​ឧបករណ៍​ចល័ត​ទាំងឡាយ​ដែលដើរ​ដោយថាមពល​អគ្គិសនី​ព្រោះឧបករណ៍​ទាំងនេះ ​ត្រូវបាន​ចាត់ទុក​ជាផ្នែកមួយ​នៃជិវិត​របស់មនុស្ស​ទាន់សម័យ។

អានអត្ថបទពេញ
វិទ្យាសាស្ត្ររីករាយ៖ ល្បិចដុតលុយ
តុលា 15, 2011
អត្ថបទដោយ ហាក់ គីមថុង
វិទ្យាសាស្ត្ររីករាយ៖ ល្បិចដុតលុយ

ប្លែកទៀត​ហើយ! គេហទំព័រ​គំនិត​ថ្ងៃ​នេះ​នឹង​នាំ​មក​ជូន​ប្រិយមិត្ត​នូវ​វិធី​មួយ​ដើម្បី​ជា​ការកំសាន្ត​ គឺ​ល្បិច​ដុត​លុយ​មិន​ឲ្យ​ឆេះ​លុយ។ ល្បែង​នេះ ប្រិយ​មិត្ត​អាច​យក​ទៅ​សាក​ល្បង​លេង​ជាមួយ​មិត្ត​ភ័ក្ត​បាន​ដើម្បីជា​ការ​ល្បង​ប្រាជ្ញា និង​បង្កើន​ចំណេះដឹង​ផ្នែក​គីមីវិទ្យា​ទៀត​ផង។ តើយើង​ត្រូវ​ការ​អ្វី​

អានអត្ថបទពេញ
វិទ្យាសាស្ត្ររីករាយ៖ ដកកាក់ចេញពីចានយ៉ាងម៉េចទើបមិនអោយប៉ះទឹក?
កញ្ញា 19, 2011
អត្ថបទដោយ ហាក់ គីមថុង
វិទ្យាសាស្ត្ររីករាយ៖ ដកកាក់ចេញពីចានយ៉ាងម៉េចទើបមិនអោយប៉ះទឹក?

នៅក្នុង​អត្ថបទ​វិទ្យាសាស្ត្រ​រីករាយ​ថ្ងៃនេះ គេហទំព័រគំនិត​នឹង​បង្ហាញជូន​ប្រិយមិត្ត​នូវវិធីថ្មីមួយទៀតគឺ ការ​ដកកាក់​ចេញពីចាន​ដោយមិន​អោយប៉ះទឹក។ ដូចនេះ​ប្រិយ​មិត្ត​អាច​យក​វិធីសាស្ត្រ​មួយ​នេះ​ទៅធ្វើការ​សាក​ល្បង​ជាមួយ​មិត្ត​ភក្តិ ឬ​ក្រុម​គ្រួសារ​ដើម្បីធ្វើ​ជាការកម្សាន្ត។ តើធ្វើ​ម៉េចទៅ ទើប​អាច​

អានអត្ថបទពេញ
គណិតវិទ្យារីករាយ៖ គណនាចំនួនលេខស្វ័យគុណ២(ចំនួនខិតជិត១០០) ដោយប្រើរយៈពេលតិចជាង៥វិនាទី
កញ្ញា 9, 2011
អត្ថបទដោយ ហាក់ គីមថុង
គណិតវិទ្យារីករាយ៖ គណនាចំនួនលេខស្វ័យគុណ២(ចំនួនខិតជិត១០០) ដោយប្រើរយៈពេលតិចជាង៥វិនាទី

ឥឡូវ​នេះ​ចូរ​អ្នក​ធ្វើការ​គណនា​លេខ (១០២)២ ដោយមិន​ប្រើ​ម៉ាស៊ីន​គិត​លេខ។ តើ​អ្នក​រក​ឃើញ​ចម្លើយ​ដោយ​ប្រើប្រាស់​រយៈពេល​ប៉ុន្មាន​វិនាទី ឬនាទី? ប្រហែល​ជា​ប្រើរយៈពេល​មិន​តិច​ជាង​៣០​វិនាទីទេ។ ថ្ងៃ​នេះ​គំនិត សូម​លើក​យក​វិធី​មួយ​ដែល​អាចឲ្យ​អ្នក​ធ្វើការ​គណនា​ចំនួន​ស្វ័យ​

អ្នកឆ្លាតវ័យ

អ្នកឆ្លាតវ័យ
(១) ប្រសិនបើគេដាក់កាក់មួយចូលទៅក្នុងដបរួចយកគម្របបិទឲ្យជិត។តើធ្វើដូចម្តេចទើបអាចយកកាក់ចេញបានដោយមិនបាច់ បើកគម្របចេញនិងមិនឲ្យបែកដប?
ដំគម្របចូលក្នុងដបវិញ រួចចាក់កាក់ចេញមក (លក្ខខណ្ឌគេមិនឲ្យបើកគម្រប តែមិនបានហាមមិនឲ្យរុញគម្របចូលក្នុងទេ)
(២) អ្នកស្ថិតក្នុងបន្ទប់មួយដែលមានទ្វា៨។ក្នុងទ្វានីមួយៗមានតោពីរក្បាលដែលឃ្លានចំណីអស់រយៈពេល៣០ឆ្នាំមកហើយ។ តើអ្នកត្រូវធ្វើដូចម្តេចទើបអាចចេញក្រៅបាន?
ដើរចេញតាមទ្វាធម្មតា ព្រោះតោដែលអត់ចំណី៣០ឆ្នាំហើយ គឺស្លាប់គ្មានសល់ទេ។
(៣) ហេតុអ្វីបានជា ១២ បូក ១ ចេញជា ១?
ព្រោះ ម៉ោង ១២ បូក ថែម ១ម៉ោង ចេញជា ម៉ោង១
(៤) បុរសម្នាក់សម្លឹងមើលតាមបង្អួចនៅជាន់ទី១០។ដោយនឿយណាយពេកក៏លោតចេញតាមបង្អួច។តែពេលធ្លាក់ចុះមកគាត់គ្មានរបួសសោះ។ គ្មានពូក ខ្នើយឬអ្វីមួយជួយទប់ល្បឿនគាត់ទេ ហេតុអ្វីបានជាគាត់មិនស្លាប់?
ព្រោះគាត់ជាអ្នកជូតកញ្ចក់ពីខាងក្រៅអគារ ដោយនឿយហត់ពេកគាត់ក៏បើកបង្អួចហើយលោតពីខាងក្រៅចូលក្នុងអគារវិញ
(៥) បរុសម្នាក់ចង់ឆ្លងស្ទឹងមួយ។ គាត់មានមាន់មួយក្បាលចចកមួយក្បាល និងពោតមួយបាវ។ គាត់មានទូកមួយសម្រាប់ឆ្លងតែទូកនោះតូចណាស់ ក្នុងមួយលើកអាចដឹកបានតែមនុស្សម្នាក់និងរបស់មួយក្នុងចំណោមរបស់ទាំងបី។ប្រសិនបើគាត់ទុកចចកចោលជាមួយមាន់ ហើយយកពោតទៅមុនចចកនឹងស៊ីមាន់។ ប្រសិនបើគាត់មាន់ចោលជាមួយពោត ហើយយកចចកទៅមុនមាន់នឹងស៊ីពោតអស់។តើគាត់ត្រូវធ្វើដូចម្តេចដើម្បីយករបស់ទាំងនោះទៅដល់ត្រើយដោយមិនឲ្យបាត់បង់ណាមួយ?
ដំបូងគាត់ត្រូវយកមាន់ឆ្លងទៅមុន។
បន្ទាប់មក យកចចកឆ្លងទៅមួយទៀត។ ពេលទៅដល់ត្រើយម្ខាង គាត់ទុកចចក រួចយកមាន់ឆ្លងមកវិញតាមខ្លួន។
រួចហើយទុកមាន់ចោល រួចយកពោត ឆ្លងទៅជាមួយ។ពេលដល់ត្រើយទុកពោត ចោលជាមួយចចករួចឆ្លងខ្លួនទទេមកយកមាន់ទៅជាមួយវិញជាការស្រេច។
(៦) នៅក្នុងរោងសេះមួយមានទាំងមនុស្សនិងសេះ។ គេឃើញមានក្បាល២២និងជើង៧២។ តើមានមនុស្សប៉ុន្មាននាក់និងសេះប៉ុន្មានក្បាល?
មនុស្ស៨នាក់ និង សេះ១៤ក្បាល។ ១៤X១៤ បូកនឹង ៨X២ ស្មើនឹង ៧២ជើង។
(៧) តើអ្នកហ៊ានភ្នាល់ជាមួយខ្ញុំទេអ្នកណាចាញ់ត្រូវបង់ប្រាក់១ដុល្លារអ្នកណាឈ្នះបានប្រាក់១ដុល្លារ? ភ្នាល់ថាប្រសិនបើអ្នកឲ្យប្រាក់ខ្ញុំ ២ដុល្លារ ខ្ញុំនឹងឲ្យទៅអ្នកវិញ៣ដុល្លារ។ សូមគិតឲ្យច្បាស់មុននឹងភ្នាល់។
អ្នកមិនគួរភ្នាល់ទេ ព្រោះ បើអ្នកឈ្នះមានន័យថាអ្នកខាតប្រាក់ ។ សូមពិចារណាៈ អ្នកឲ្យប្រាក់មកខ្ញុំ២ដុល្លារ ហើយខ្ញុំឆ្លើយវិញថាខ្ញុំចាញ់ហើយខ្ញុំមិនហ៊ានឲ្យអ្នក៣ដុល្លារទេ។ក្នុងករណីនេះខ្ញុំជាអ្នកចាញ់ដូច្នេះខ្ញុំត្រូវបង់ប្រាក់ភ្នាល់១ដុល្លារ។ ខ្ញុំបានប្រាក់ពីអ្នក២ដុល្លាររួចជាស្រេចដូច្នេះគ្រាន់តែដក១ដុល្លារឲ្យអ្នកវិញជាការស្រេច។សរុបទៅខ្ញុំចំណេញ១ដុល្លារ អ្នកខាត១ដុល្លារ។
(៨) ប្រសិនបើអ្នកទៅមើលកុនជាមួយមិត្តភក្តិពីរនាក់ហើយអ្នកជាអ្នកចេញប្រាក់ទិញសំបុត្រ។ តើមួយណាចំណាយអស់តិចជាង (១)ទៅមើលកុនពីរលើក ម្តងទៅមួយមិត្តភក្តិម្នាក់ហើយលើកក្រោយទៅជាមួយម្នាក់ទៀត (២)យកមិត្តទាំងពីរនាក់ទៅមើលកុនជាមួយអ្នកក្នុងពេលតែមួយ។
ចំណាយអស់តិចជាងប្រសិនបើអ្នកយកមិត្តទាំងពីរទៅមើលកុនជាមួយអ្នកក្នុងពេលតែមួយ ព្រោះត្រូវទិញសំបុត្រតែបី។ប្រសិនបើយកមិត្តទៅមើលកុនជាមួយអ្នកម្តងម្នាក់នោះអ្នកត្រូវទិញសំបុត្រដល់ទៅបួន។
(៩)ថៅកែរោងចក្រមួយត្រូវជិះយន្តហោះទៅរកស៊ីនៅក្រៅប្រទេស។ចៃដន្យព្រឹកនេះគាត់ភ្លេចឯកសារមួយចំនួននៅរោងចក្រគាត់ក៏ប្រញាប់ទៅយកជាបន្ទាន់ព្រោះខ្លាចខកជើងយន្តហោះ។ស្រាប់តែទៅដល់រោងចក្រមានអ្នកយាមម្នាក់រត់ចេញមកឃាត់គាត់កុំឲ្យជិះយន្តហោះទៅក្រៅប្រទេសឲ្យសោះដោយហេតុផលថាយប់ម៉ិញខ្លួនយល់សប្តិឃើញដូចភ្នែកស្រស់ថាយន្តហោះនោះធ្លាក់។ លោកថៅកែ ក៏ស្តាប់តាមដោយមិនហោះហើរទៅក្រៅប្រទេសឡើយ។ មែនយន្តហោះនោះក៏ធ្លាក់ដូចយល់សប្តិរបស់អ្នកយាមនោះមែន។ ថៅកែក៏ប្រគល់រង្វាន់ $1000 ឲ្យទៅអ្នកយាមនោះតែគាត់ចាំបាច់ត្រូវតែដេញអ្នកយាមនោះចេញពីការងារតើមកពីមូលហេតុអ្វី?
ព្រោះអ្នកយាមនោះដេកនៅពេលយាម។
(១០)គេឃើញមានបុរសពីរនាក់លើវាលខ្សាច់ ម្នាក់ស្លាប់ម្នាក់ទៀតនៅរស់។ ពេលពិនិត្យទៅឃើញថា សាក់កាដូ (កាបូបស្ពាយ)របស់អ្នកស្លាប់បិទជិត តែកាបូបស្ពាយរបស់អ្នករស់បើកចំហ។តើបុរសនោះស្លាប់ដោយសារមូលហេតុអ្វី?
លោតឆ័ត្រ។
(១១)តាំងពីយូរលង់ណាស់មកហើយមានបុរសកំសត់ម្នាក់ស្រឡាញ់គ្នាជាមួយបុត្រីសេដ្ឋី។សេដ្ឋីដឹងហើយខឹងយ៉ាងខ្លាំងក៏រកវិធីបំបែកអ្នកទាំងពីរតែគាត់ក៏ចង់ឲ្យបុត្រីព្រមចាកចេញពីបុរសនោះទាំងអស់ចិត្តដែរទើបគាត់លើកជាការភ្នាល់មួយថា នៅក្នុងប្រអប់ខ្មៅមួយមានក្រដាសពីរសន្លឹក មួយសន្លឹកសរសេរថា “បែក”មួយសន្លឹកទៀតសរសេរថា “ជួប”ប្រសិនបើបុរសនេះចាប់បានក្រដាសមួយណា បុរសនោះត្រូវគោរពតាម។សេដ្ឋីបានរៀបឧបាលកល ដោយដាក់ក្រដាសទាំងពីរសន្លឹកសរសេរពាក្យថា “បែក”។ តើបុរសនោះដោះស្រាយយ៉ាងណាទើបអាចរៀបការជាមួយបុត្រីសេដ្ឋីបាន?
បុរសនោះចាប់មួយ សន្លឹកទុកក្នុងដៃរួចហើយឲ្យសេដ្ឋីបង្ហាញមួយសន្លឹកទៀតដែលមួយសន្លឹកនោះសរសេរថា “បែក”។ នៅចំពោះមុខមហាជនសេដ្ឋីមិនចង់ឲ្យគេដឹងថាខ្លួនលេងល្បិចឡើយពិតជាព្រមទទួលស្គាល់ថាមួយសន្លឹកដែលនៅក្នុងដៃបុរសនោះសរសេរថា “ជួប”។
(១២) មនុស្ស៤នាក់ជិះទូកលេងស្រាប់តែទូកក្រឡាប់ធ្លាក់ទឹកទាំងអស់គ្នា។ពេលគេពិនិត្យទៅស្រាប់តែឃើញថា គ្មានបុរសម្នាក់ណាទទឹកខ្លួនសោះ។តើមកពីមូលហេតុអ្វី?
ព្រោះអ្នកទាំងបួនសុទ្ធតែជាមនុស្សស្រី

%d bloggers like this: